ទទួលជំនួយពីពួកយើង

 Black and White Icon of electronic device sending message. Created by Priyanka from Noun Projectតាមអ៊ីនធឺណិត -    យើងលើកទឹកចិត្តឱ្យអ្នកប្រើបណ្តាញអ៊ីនធឺណិតរបស់យើង អ្នកត្រូវបង្កើតគណនីមួយដែលមានឈ្មោះនិងអាស័យដ្ឋានអ៊ីមែលដែលត្រឹមត្រូវ។ បន្ទាប់ពីអ្នកបានបង្កើតគណនី ហើយបញ្ចប់ដំណើរការចូលរួមតាមអ៊ិនធឺណេតរួចហើយ នឹងមានអ្នកទាក់ទងទៅកាន់លោកអ្នកក្នុងពេលដ៏ខ្លី ដើម្បីផ្តល់ព័ត៌មាន ឬរៀបចំការណាត់ជួប។ អ្នកអាចចុះឈ្មោះចូលរួមតាមអ៊ិនធឺណែតរបស់យើងបានគ្រប់ពេល ប៉ុន្តែនឹងមានអ្នកឆ្លើយតបទៅកាន់លោកអ្នកក្នុងអំឡុងពេលម៉ោងធ្វើការធម្មតា តែប៉ុណ្ណោះ។

ម៉ោងធ្វើការ

  • រៀងរាល់ថ្ងៃច័ន្ទ 8:30 ព្រឹក – 5:00 ល្ងាច

  • រៀងរាល់ថ្ងៃអង្គារ 8:30 ព្រឹក – 5:00 ល្ងាច

  • រៀងរាល់ថ្ងៃពុធ 8:30 ព្រឹក – 5:00 ល្ងាច

  • រៀងរាល់ថ្ងៃថ្ងៃព្រហស្បតិ៍ 8:30 ព្រឹក – 5:00 ល្ងាច

  • រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង 8:30 ព្រឹក ដល់ 5:00 ល្ងាច

Calendar by ghufronagustian from NounProject.com

កំណត់ពេលណាត់ជួបស្រង់ទិន្នន័យ - កំណត់ពេលឱ្យ​អ្នកជំនាញ​ខាង​ស្រង់​ទិន្នន័យ​ហៅ​ទូរសព្ទ​ទៅ​អ្នក ប្រមូល​ព័ត៌មាន​ចាំបាច់ និង​ប្រឹក្សា​ជាមួយ​អ្នក​អំពី​សំណួរ ឬស្ថាន​ភាព​របស់​អ្នក។ ឬអ្នក​អាច​បំពេញ​ព័ត៌មាន​ដែល​បាន​តម្រូវ​នៅពេល​ដែល​សមស្រប​សម្រាប់​អ្នក​ដោយ​ប្រើ​ដំណើរការស្រង់ទិន្នន័យតាមអនឡាញ។

Black and white icon of mobile phone making a call. Created by Thays Malcher from Noun Project.តាមទូរសព្ទ -  ប្រសិនបើអ្នកចង់និយាយជាមួយអ្នកណាម្នាក់ដោយផ្ទាល់ ឬត្រូវការជំនួយក្នុងការបំពេញបែបបទចូលរួមតាមអ៊ិនធឺណេត សូមទូរសព្ទមកកាន់ពួកយើងដោយឥតគិតថ្លៃ
1-866-297-2597 ក្នុងម៉ោងធ្វើការរបស់យើង។ បុគ្គលិករបស់យើងអាចចូលប្រើការបកប្រែតាមទូរសព្ទជាង 150 ភាសា។

Black and white icon of envelope with two papers inside. Created by Anang Taufik from Noun Project.តាមរយៈទូរសារ ឬសំបុត្រ - ទាញយក  ស្នើសុំទម្រង់បែបបទសេវាកម្ម Ombuds Services  និងផ្ញើសំណុំបែបបទដែលបានបំពេញនោះតាមរយៈទូរសារ សំបុត្រ ឬអ៊ីមែល (ព័ត៌មានទំនាក់ទំនងត្រូវបានបោះពុម្ពលើទម្រង់នេះ) ទៅកាន់ OEO។ ទូរសារ​៖ 1-844-886-5196.

សំណួរ ឬកង្វល់ដែលទាក់ទងនឹងសិស្សនៅសាលារដ្ឋកម្រិត K-12 របស់រដ្ឋវ៉ាស៊ីនតោន 

ការស្នើសុំការបណ្តុះបណ្តាល ឬការចុះផ្សព្វផ្សាយនៅក្នុងសហគមន៍ សាលារៀន ឬកន្លែងធ្វើការរបស់អ្នក 

ជួយឆ្លើយទៅកាន់សំណួរឬកង្វល់របស់អ្នក

សូមទាក់ទងមកយើងតាមអ៊ិនធរណេតឬតាមទូរស័ព្ទទូរសារឬអ៊ីមែល។ សូមកត់សម្គាល់ថាការិយាល័យមានបុគ្គលិកនិងថវិកាមានកំណត់និងផ្តល់អាទិភាពដល់ការងាររបស់ខ្លួនស្របតាមលក្ខណៈវិនិច្ឆ័យផែនការយុទ្ធសាស្ត្ / ផែនការយុទ្ធសាស្ត្រ.

ដំណោះស្រាយទំនាស់ក្រៅផ្លូវការ


OEO (ការិយាល័យអប់រំក្រុង Ombuds) ជួយបុគ្គលណាម្នាក់ ដែលមានសំណួរ ឬការព្រួយបារម្ភណ៍នានា​ទាក់ទងនឹងសាលាសាធារណៈកម្រិត K-12 របស់រដ្ឋ Washington។ យើងអាចផ្តល់ជូនព័ត៌មាន ឯកសារយោង ឧបករណ៍​មួយ​កំប្លេ និងធនធាន​ផ្សេង​ទៀត។

បេសកកម្មនីតិបញ្ញត្តិរបស់ OEO គឺដើម្បីជួយកាត់បន្ថយគម្លាតនៃឱកាស។ អាទិភាពផែនការយុទ្ធសាស្ត្ររបស់យើង គឺផ្តោតការយកចិត្តទុកដាក់ទៅលើយុត្តិធម៌ខាងអប់រំ ជាពិសេសសម្រាប់សហគមន៍ ដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារ​ជំងឺកូវីដ-19។ យើងកំពុងតែយកចិត្តទុកដាក់លើធនធាននានាសម្រាប់ដោះស្រាយជម្លោះ ដែលមានដែនកំណត់របស់ពួកយើង ក៏ដូចជាការសម្រុះសម្រួល និងការបង្ហាត់បង្រៀនក្រៅផ្លូវការចំពោះ សិស្សានុសិស្សកម្រិត K-12 ដែល:

  • នៅខាងក្រៅសាលារៀនរាប់បញ្ចូលទាំងសិស្សពិការ​ ដែលទទួលបានផ្នែក​ខ្លះនៃ​ការសិក្សានៅសាលា
  • មនុស្សដែលមានពណ៌សម្បុរ ដែលខ្មៅ ឬជាជនជាតិដើម 
  • ធ្លាប់ឆ្លងកាត់ការគ្មានផ្ទះសម្បែង
  • ស្ថិតនៅក្នុងការមើលថែទាំពីសាច់ញាតិ ឬការចិញ្ចឹម 
  • ដែលពាក់ព័ន្ធទៅនឹងប្រព័ន្ធយុត្តិធម៍អនីតិជន ឬប្រព័ន្ធស្តារនីតិសម្បទាអនីតិជន
  • សម្រាប់ជនអន្តោប្រវេសន៍ ជនភៀសខ្លួន ជនស្វែងរកទីជម្រក ឬជនចំណាក​ស្រុក ឬសិស្សានុសិស្ស ឬក្រុមគ្រួសារ ដែលមានភាសាដើម​មិនមែនជា​ភាសាអង់គ្លេស ឬ
  • ការទទួលបានជំនួយ Wraparound with Intensive Services (កម្មវិធីការកែប្រែដែល​មានសេវាល្អិតល្អន់) (WISe)) Children’s Long Term Inpatient Programs​ (កម្មវិធីសម្រាប់អ្នកជំងឺព្យាបាលក្នុងមន្ទីរ​ពេទ្យរយៈពេលយូររបស់កុមារ) (CLIP))

ប្រសិនបើអ្នកបានដំណើរការជាមួយ Ombuds ហើយចង់ផ្តល់ការអនុញ្ញាត OEO ដើម្បីពិភាក្សាពីស្ថានភាពរបស់សិស្សដោយផ្ទាល់ ជាមួយបុគ្គលិកមណ្ឌលនិងសាលារៀនតាមការសមគួរ សូមទាញយកមកបំពេញ ហើយប្រគល់នូវឯកសារទម្រង់បែបបទនៃ  ការអនុញ្ញាតឱ្យទាក់ទងសាលារៀន មកវិញ។

ប្រសិនបើអ្នកបានដំណើរការជាមួយ Ombuds យើងប្រហែលត្រូវមើលកំណត់ត្រាសិស្សរបស់អ្នកដើម្បីយល់កាន់តែច្បាស់អំពីបញ្ហាកង្វល់ទាំងនោះ។ ប្រសិនបើយើងត្រូវការធ្វើដូចនោះ យើងនឹងស្នើសុំការអនុញ្ញាតពីអ្នកជាមុនសិន ដើម្បីឱ្យសាលាបញ្ចេញនូវកំណត់ត្រាទាំងនោះ។ យើងប្រើទម្រង់បែបបទនេះសម្រាប់ការបញ្ចេញកំណត់ត្រារបស់យើង៖  ការអនុញ្ញាតបញ្ចេញកំណត់ត្រារបស់សិស្

  • អ្នកអាចបញ្ជូនទម្រង់បែបបទទាំងនេះតាមរយៈដំណើរការចូលតាមអ៊ីនធឺណិត ឬតាមរយៈទូរសារ សំបុត្រ ឬអ៊ីមែល។

យើងក៏អាចបង្វឹកអ្នកអប់រំ និងអ្នកតស៊ូមតិសហគមន៍អំពីការជួយគាំទ្រដល់សិស្ស និងការដោះស្រាយជម្លោះ។

សូមអ៊ីមែលទៅកាន់  oeoinfo@gov.wa.gov ឬទូរសព្ទមកកាន់លេខ
1-866-297-2597 សម្រាប់ជំនួយបន្ថែម។  ជាទូទៅ សមាជិកម្នាក់របស់យើង អាចឆ្លើយសំនួររបស់អ្នកតាមរយៈអ៊ីមែល ឬដោយការហៅទូរសព្ទរយៈពេលខ្លី។យើងស្វាគមន៍រាល់ទំនាក់ទំនងពីក្រុមគ្រួសារ សិស្សានុសិស្ស អ្នកអប់រំ និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងសហគមន៍ដែលមានកង្វល់ ឬសំណួរណាមួយ។ការិយាល័យរបស់យើងដំណើរការ ដោយការសហការ ជាក្រៅផ្លូវការ និងជាការសម្ងាត់ ដើម្បីជួយដល់ក្រុមគ្រួសារ និងសាលារៀនក្នុងការដោះស្រាយនូវជម្លោះផ្សេងៗ។ 

តើអ្នកគួរយល់ដឹងអ្វីខ្លះអំពីពួកយើង?

ឯកសារខ្លីមួយនេះនឹងពន្យល់អ្នកពីរបៀបដែលយើង  ធ្វើការជាមួយក្រុមគ្រួសារ អ្នកគួរតែអានវាដើម្បីឱ្យយល់ពីអ្វីដែលយើងអាចនិងមិនអាចជួយអ្នកបាន។

ឯកសារទាំងនេះនឹងពន្យល់ពីវិធីដែលយើងអាចគាំទ្រដល់អ្នកអប់រំ និងអ្នកជំនាញតាមសហគមន៍បាន។