ការរៀបចំផែនការត្រឡប់ចូលរៀនវិញ សម្រាប់ ការសិក្សាពីចម្ងាយ

ការរៀបចំផែនការត្រឡប់ចូលរៀនវិញ សម្រាប់ ការសិក្សាពីចម្ងាយ

បញ្ជីនេះ គឺសម្រាប់ គ្រួសារនិង ក្រុម នៅសាលា ដើម្បី បង្កើត ផែនការរួមគ្នា។ គ្រួសារភាគច្រើន មិន បានរៀបចំ វត្ថុទាំងអស់នេះឱ្យ រួចរាល់នោះទេ នៅផ្ទះ ប៉ុន្តែ សាលា គួរតែមាន វត្ថុ ទាំងនេះមួយ ចំនួន រួច រាល់ដើម្បីចែករំលែក និង មានគំនិត សម្រាប់ ប្រើ ជាធនធានសហគមន៍។

វត្ថុចាំបាច់ជាមូលដ្ឋាន

  • កន្លែងប្រកប ដោយសុវត្ថិភាពសម្រាប់ការរៀនសូត្រ
    • កន្លែងប្រកបដោយផាសុខភាពសម្រាប់អង្គុយ
    • តុមានថតឬតុអត់ថត
    • ការរំខានមានកម្រិត
  • អាហារអំឡុងពេលថ្ងៃនៅសាលា៖ អាហារពេលព្រឹក អាហារថ្ងៃត្រង់ និង អាហារសម្រន់

ជំនួយ ពីមនុស្សពេញវ័យ

  • រៀបចំនិងចាត់ចែងអាហារនៅសាល
  • បន្ត ធ្វើតាមកាលវិភាគប្រចាំថ្ងៃ (ចាប់ផ្តើម រៀនធ្វើកិច្ច ការ ដោយឯករាជ្យ
  • រៀបចំឧបករណ៍ (ថេប្លេត កុំព្យូទ័រ កម្មវិធី)
  • ជំនួយ ពេលបង្រៀនដោយផ្សាយផ្ទាល់ពីចម្ងាយ បើចាំបាច់ ច់
  • ជំនួយ ក្នុង ការ ធ្វើ កិច្ច ការ ដោយ ឯករាជ្យ
  • ការបណ្តុះបណ្តាលសម្រាប់មនុស្សពេញវ័យ អំពីរបៀបផ្តល់ជំនួយ ដល់ការរៀនសូត្រនិងអាកប្បកិរិយា អំឡុងពេលរៀនសូត្រ ពីចម្ងាយ

កំណត់ចំណ

សិស្សត្រូវ ការ ជំនួយ កម្រិត ផ្សេងៗគ្នា ក៏ដូច ជា គ្រួសារដែលនឹង អាចផ្តល់ជំនួយ កម្រិត ផ្សេងៗគ្នា ដូច្នេះដែរ។ តើ គ្រូបង្រៀននិង សាលា អាច ផ្តល់ ជំនួយ អ្វីខ្លះ ពីចម្ងាយ? តើ ជំនួយ ពីមនុស្ស ពេញវ័យដោយផ្ទាល់ ត្រូវ ការ នៅពេលណា? តើជំនួយ នោះមាននៅកន្លែងណានិង នៅពេលណា? តើ កាលវិភាគរបស់សាលា អាច ត្រូវ បានបង្កើតឡើង តាមរបៀបណាដើម្បី ផ្គូរផ្គង ឱ្យ ត្រូវ នឹង ធនធាន និង តម្រូវ ការ ពីគ្រួសារ?

ឧបករណ៍សិក្សានិងការភ្ជាប់អ៊ីនធឺណិត

  • ឧបករណ៍មួយសម្រាប់សិស្ស ម្នាក់
    • មីក្រូហ្វូន (សម្រាប់ការនិយាយ) និងបាស់/ឈុតកាស់ (សម្រាប់ស្តាប់)
    • កាមេរ៉ា (ដើម្បីចូលរួមក្នុងការសិក្សាតាមវីដេអូ)
    • ក្តារចុច ម៉ៅស៍ ឧបករណ៍តភ្ជាប់ ផ្សេងទៀត
  • ការតភ្ជាប់ទៅអ៊ីនធឺណិតល្បឿនលឿន
  • កម្មវិធីសិក្សា និងកម្មវិធី នៅក្នុង ឧបករណ៍
  • ការរៀបចំគណនីនិងពាក្យសម្ងាត់
  • ការបណ្តុះបណ្តាលសិស្ស និងគ្រួសារអំពីរបៀបប្រើប្រាស់ស់កម្មវិធីនីមួយៗ
  • ័ត៌មានទំនាក់ទំនង ជំនួយ បច្ចេកទេស សម្រាប់ប់សាលា ឬ ស្រុក

កំណត់ចំណាំ

ប្រសិនបើសិស្សមិនមាន ឧបករណ៍ឬ អ៊ិនធឺណិត ដែលទុកចិត្តបាន ចូរពិចារណា មធ្យោបា យផ្សេងទៀត ក្នុង ការ ប្រាស្រ័យទាក់ទង និង ផ្លាស់ប្តូរ ឯកសារសិក្សា ជាប្រចាំ ដូចជា តាម ទូរសព្ទការទៅជួប ដោយ រក្សាគំលាតពីគ្នា ការទៅយក ឬទៅទុកឯកសារវិញ ឬ ការផ្ញើតាម ប្រៃសណីយ៍។
ស្រុកមួយ ចំនួន ក៏អាច ផ្តល់ សេវា ដោយមនុស្ស ផ្ទាល់ ប្រសិនបើ មានសុវត្ថិភាពសម្រាប់ គ្រួសារ សិស្ស និង បុគ្គលិក។

សំភារៈសិក្សាផ្សេងៗ

  • ប៊ិច ខ្មៅដៃ ក្រដាស
  • ម៉ាស៊ីនបោះពុម្ព និងដបទឹកថ្នាំ (ប្រសិនបើត្រូវការបោះពុម្ព)
  • សម្ភារៈផ្គត់ផ្គង់ខាងសិល្ប
  • សម្ភារៈផ្គត់ផ្គង់គម្រោងវិទ្យាសាស្ត្
  • កន្លែងអប់រំរាងកាយ (PE) សម្រាប់សកម្មភាពនិងសម្ ភារៈផ្គត់ផ្គង់

ផែនការសម្រាប់ជំនួយ ជាលក្ខណៈបុគ្គលបែបឯកទេស

  • រៀបចំផែនការនិងជួបប្រជុំដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធី IEP ឬផែនការផ្នែកទី 504
  • ផែនការសម្រាប់ការផ្តល់ជូន ការបង្រៀន ភាសាអង់គ្លេស (English Language instruction, ELL)
  • ផែនការ ផ្តល់ជូន ជំនួយ ពីកម្មវិធីជំនួយ ការសិក្សា (Learning Assistance Program, LAP) (ជំនួយ ដល់បុគ្គល ឬ ក្រុម តូច សម្រាប់ ការអប់រំ និង/ឬអាកប្បកិរិយា)
  • ផែនការសម្រាប់ជំនួយ បុគ្គល បែប ឯកទេសផ្សេងទៀត

កំណត់ចំណាំ

រៀបចំផែនការទុកជាមុន ប្រសិនបើ កូនរបស់អ្នក ទទួល បានជំនួយ សម្រាប់ ៖ ការអប់រំពិសេស កន្លែងស្នាក់របស់បុគ្គល អ្នករៀនភាសាអង់គ្លេស ជំនួយ បន្ថែម ក្នុង ការអាន សរសេរ គណិត វិទ្យា ឬ អាកប្បកិរិយា ភាពគ្មានផ្ទះសម្បែង និង/ឬ ការចិញ្ចឹម ថែទាំ។ ប្រសិនបើវាមានសុវត្ថិភាពសម្រាប់ អ្នក សិស្ស របស់អ្នក និង បុគ្គលិក សាលា អ្នកអាច រួម បញ្ចូល ជំនួយ ដោយមនុស្សចុះផ្ទាល់ ក្នុង ផែនការ។

ផែនការទំនាក់ទំនង

  • ព័ត៌មានទំនាក់ទំនង សម្រាប់នាយក ទីប្រឹក្សាសាលា និងទំនាក់ទំនងសំខាន់ដទៃទៀត
  • ផែនការសម្រាប់ការពិនិត្យចូលមើលជាប្រច 
    • ការពិនិត្យចូលមើលរវាងគ្រូនិងសិស្ស
    • ការពិនិត្យចូលមើលរវាងគ្រូនិងឪពុកម្ដាយ/អ្នកថែទ
  • ព័ត៌មានទំនាក់ទំនងសម្រាប់ខ្សែទូរសព្ទអ្នកបកប្រែ និងបុគ្គលិកចេះពីរភាសា បើចាំបាច់
  • ផែនការសម្រាប់សាលាក្នុងការផ្ដល់ជូនព័ត៌មានដែលបានបកប្រែ (រួមមានអ៊ីមែល សារជាអក្សរ ការបង្រៀនកិច្ចការសាលា) បើចាំបាច់

កាលវិភាគប្រចាំសប្តាហ៍និងប្រចាំថ្ងៃ

  • កាលវិភាគរូបភាពសម្រាប់បិទនៅលើជញ្ជាំងឬក៏ទូទឹកកក
  • កាលវិភាគអនឡាញ (ដើម្បីដាក់ក្នុងប្រតិទិន និងបង្កើតការក្រើនរំលឹក)
  • ផែនការសម្រាប់ជំនួយបែបឯកទេស ដូចជាការអប់រំពិសេស សេវាសម្រាប់អ្នករៀនភាសាអង់គ្លេស ។ល។

អ្នកលើកទឹកចិត្តនិងរង្វាន់សម្រាប់ការរៀនសូត្រ

  • មិត្តភាព/ទំនាក់ទំនងបុគ្គល
  • ផែនការសម្រាប់ការបង្កើតទំនាក់ទំនងរវាងគ្រូនិងសិស្ស
  • ឱកាសសម្រាប់ទំនាក់ទំនងរវាងមិត្ត
  • សកម្មភាពនិងមេរៀនប្រកបដោយអត្ថន័យនិងការចូលរួម
  • ជម្រើសសកម្មភាពដែលចូលចិត្តឬ រង្វាន់ដើម្បីអបអរដល់កិច្ចការដែលបានបញ្ចប់


ការថែទាំសុខភាពផ្លូវចិត្តសម្រាប់សិស្ស និងគ្រួសារ

  • សកម្មភាពជាជំនួយដល់សុខភាពរាងកាយនិងផ្លូវចិត្ត
  • ព័ត៌មានទំនាក់ទំនងសម្រាប់អ្នកផ្តល់សេវាសុខភាពផ្លូវចិត្តបច្ចុប្បន្ន
  • ស្វែងរកលេខទូរសព្ទសម្រាប់ បណ្តាញ វិបត្តិសុខភាពផ្លូវចិត្ត របស់ខោនធីនីមួយៗនៅឯ៖ https://www.hca.wa.gov/health-care-services-supports/behavioral-health-recovery/mental-health-crisis-lines
  • ព័ត៌មានទំនាក់ទំនងសម្រាប់ទីប្រឹក្សាសាលានិងសេវាកម្មសុខភាពផ្លូវចិត្តនៅសាលារៀន
  • ឧបករណ៍ទាំងឡាយណា សម្រាប់ការរៀនសូត្រខាងផ្លូវអារម្មណ៍ក្នុងសង្គម ដែលសាលាឬក៏ស្រុកអាចនឹងផ្តល់ជូន

កំណត់ចំណ

ពីគេហទំព័រ ឆ្លើយតបទៅនឹងមេរោគកូរ៉ូណានៃក្រុង វ៉ាស៊ីនតោន៖ ប្រសិនបើអ្នកកំពុងជួបប្រទះនឹងការតានតឹងអារម្មណ៍ហួសប្រមាណ ដោយសារតែជំងឺ COVID-19 ចូលទូរសព្ទមកលេខ 833-681-0211 ដើម្បីជំនួយនិងធនធាននានា។ ចូលមើលគេហទំព័រឆ្លើយតបនឹង មេរោគកូរ៉ូណា របស់រដ្ឋវ៉ាស៊ីនតោន ដែលមានធនធានសម្រាប់សុខមាលភាពផ្លូវអារម្មណ៍និងផ្លូវចិត្ត