វត្តមាន អវត្តមាននិងអវត្តមានឥតច្បាប់
ច្បាប់របស់រដ្ឋនៅទីក្រុងវ៉ាស៊ីនតោនហៅថា“ Becca Bill (ច្បាប់ប៊ែគកា)” តម្រូវឲ្យកុមារទាំងអស់ ចាប់ពីអាយុ 8 ដល់ 18 ឆ្នាំ ទៅសាលារៀនឲ្យបានទៀងទាត់។ច្បាប់នេះតម្រូវឲ្យឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់ ត្រូវធានាថា កូនៗ របស់ពួកគេបានចូលរៀនជាទៀងទាត់។សិស្សអាចចូលរៀននៅសាលារដ្ឋ សាលាឯកជន ឬរៀននៅផ្ទះក៏បាន។ច្បាប់នេះតម្រូវឱ្យសិស្សនៅ សាលារៀនឲ្យបានពេញម៉ោង ជារៀងរាល់ថ្ងៃលើកលែងតែមាន ហេតុផលត្រឹមត្រូវសមស្របទើបអាចឈប់បាន។ប្រសិនបើសិស្ស ខកខានមិនបានទៅសាលាដោយ ហេតុផលមិនសមស្របណាមួយ គេនឹងដាក់ថាសិស្ស“បានឈប់ (អវត្តមាន) ដោយឥតច្បាប់។”នៅពេលដែលសិស្សឈប់ឥតច្បាប់ សាលាត្រូវ៖
- ជូនដំណឹងដល់គ្រួសារសិស្ស៖
- ជួប និងសហការជាមួយគ្រួសារសិស្ស និងសិស្សផ្ទាល់ ដើម្បីរកមូលហេតុ ហើយ
- សាកល្បងវិធីសាស្រ្តផ្សេងៗដើម្បីជួយបង្កើនវត្តមានរបស់សិស្ស។
ប្រសិនបើវិធីនេះមិនដំណើរការទេ សិស្ស និងគ្រួសារគាត់អាចត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាភិបាលសហគមន៍ ឬទៅកាន់តុលាការ។ទោះបីមានហេតុផលត្រឹមត្រូវប៉ុណ្ណាក៏ដោយ ប្រសិនបើសិស្សម្នាក់ មិនបានមករៀនជាច្រើនដង ច្បាប់ឥឡូវតម្រូវឲ្យសាលាជួប និងសហការជាមួយគ្រួសារគាត់ ដើម្បីរកមូលហេតុ និងធ្វើផែនការជួយសិស្សឲ្យបានទៅសាលារៀនដោយទៀងទាត់វិញ។ ព្រោះថា ការមិនមកសាលាច្រើនដង ឬ“ការអវត្តមានជាញឹកញាប់ពេក” អាចធ្វើឲ្យសិស្សរៀនមេរៀនមិនទាន់គេ។វាក៏អាចជាសញ្ញាណមួយដែលថា សិស្សប្រហែលជាមិនទទួលបានជំនួយដែលពួកគេត្រូវការ។នៅពេលដែលយើងនិយាយថាមិនមករៀន “ច្រើនដង” ហាក់ដូចជា “មិនច្រើនទេ” សូម្បីតែខាន 2 ថ្ងៃក្នុងមួយខែ ក៏វាអាចនាំឲ្យមានផលប៉ះពាល់ធំបានដែរ!
ប្រសិនបើការជូនកូនទៅសាលារៀនជារៀងរាល់ថ្ងៃវាមានការលំបាកសម្រាប់អ្នក សាលារបស់អ្នកអាចជួយជំនះឧបសគ្គនេះបាន និងជួយកូនអ្នក បង្កើតទម្លាប់ថ្មីដោយការមកសាលា (វត្តមាន) បានរៀងរាល់ថ្ងៃ និងទាន់ពេល។ សូមមើលសំណួរដែលគេសួរជាញឹកញាប់នៅ OEO ដើម្បីរកមើលថាតើមានអ្វីដែលអាចនឹងកើតឡើង ប្រសិនបើសិស្សនៅតែបន្តអវត្តមាន ហើយក៏ដូចជាស្វែងរកគំនិតដើម្បីជម្រុញសិស្សអោយមករៀនបានទៀងទាត់វិញ។ប្រសិនបើអ្នកត្រូវការជំនួយបន្ថែមដើម្បីដោះស្រាយបញ្ហារឿងវត្តមាន សូមទូរសព្ទ!សូមចូលមើល គេហទំព័ររបស់យើង នៅ www.oeo.wa.gov/km, ឬទូរសព្ទមកលេខ 1-866-297-2597 ។
តើច្បាប់តម្រូវអោយសាលារៀនធ្វើអ្វីខ្លះ?
- ជូនដំណឹងដល់ឪពុកម្តាយអំពីច្បាប់វត្តមាន ហើយឲ្យពួកគាត់ចុះហត្ថលេខាដើម្បីបង្ហាញថា ពួកគាត់បានទទួលសេចក្តីជូនដំណឹងនេះពិតមែន
- ជូនដំណឹងដល់ឪពុកម្តាយរាល់ពេលដែលសិស្សអវត្តមាន
- ជួបជាមួយឪពុកម្តាយ និងសិស្សដើម្បីរកពីមូលហេតុ
- សាកល្បងវិធីសាស្រ្តផ្សេងៗដើម្បីពង្រឹងវត្តមាន ហើយក្នុងករណីខ្លះ
- ត្រូវបញ្ជូនសិស្ស និង/ឬឪពុកម្តាយគេទៅក្រុមប្រឹក្សាផ្នែកអវត្តមានឥតច្បាប់របស់សហគមន៍ ឬទៅតុលាការ។
តើច្បាប់តម្រូវអោយសិស្សធ្វើអ្វីខ្លះ? |
- នៅក្នុងសាលា
- មករៀនទាន់ពេលវេលា
- មករៀនជារៀងរាល់ថ្ងៃ លើកលែងតែមានហេតុផលសមស្របណាមួយដែលត្រូវឈប់។
- What about children younger than 8? Do they have to be in school?
- What about teenagers? Can they leave school before turning 18?
- What is an "excused" or "unexcused" absence?
- Who decides whether an absence is excused?
- What if my child is late to school? Or skips a class?
- What if my child is sick a lot, and can’t make it to school?
- What does missing “a lot” of school mean?
- What will happen if my child misses a lot of school?
- Can I (the parent) get in trouble if my child misses a lot of school?
- Can my child be suspended for missing school or being late to class?
- The school asked me to meet to talk about my child’s absences – how can I prepare for the meeting?
- Should my child attend too?
- What kind of things could the school do to help?
- When can my child be sent to truancy court?
- What happens when a district files a truancy petition?
- What is a Community Engagement Board?
- What can happen if my child has to go to court for truancy?
- What happens if my child misses more school when there is already a truancy case?
- Can a child with an IEP be sent to court for truancy?
- What if I, the parent, have a disability and need accommodations?
- What if I don’t speak or read English well?
- What if my child just doesn’t want to go to school, but is keeping up with work at home?
- What if my child is anxious about school and gets angry, breaks down, or just won’t get out of bed?
- What if my foster child has already missed school from moving around a lot, and will have to miss more for court and other appointments?
- What if we lost our housing and my child misses school while we are trying to find a new place? Can I get help from the school?
- What if I feel school has not been a positive place for my child? Do I have to keep sending my child even they are being bullied, facing discrimination, or constantly getting in trouble?
- How can OEO help?
- Where else can I find help or more information?